ថ្ងៃទី ២៨ ធ្នូ នេះ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ វៀតណាម បានឱ្យដឹងថា ប្រទេសនេះបានរកឃើញករណីឆ្លង អូមីក្រុង ដំបូង លើអ្នកដំណើរម្នាក់ដែលបានត្រលប់ពី ប្រទេសអង់គ្លេស កាលពី ៩ ថ្ងៃមុន។
នេះគឺជាករណីឆ្លង កូវីដ-១៩ ប្រភេទ អូមីក្រុង ដំបូងបង្អស់នៅ វៀតណាម ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅឯមន្ទីរពេទ្យយោធា 108 Military Central Hospital។
បច្ចុប្បន្ន វៀតណាម កំពុងបង្កើនល្បឿននៃការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ ដូសទី ២ និងដូសជំរុញ (ដូសទី ៣)។
គិតត្រឹមថ្ងៃទី ២៧ ធ្នូ វៀតណាម មានអ្នកវិជ្ជមាននឹង កូវីដ-១៩ សរុបចំនួន ១.៦ លាននាក់, ស្លាប់សរុបជាង ៣ ម៉ឺននាក់ និងជាសះស្បើយជាង ១.២ លាននាក់៕