ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទបញ្ចប់ទាំងស្រុងនូវព្រឹត្តិការណ៍ «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» ដែលជារលកនៃឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍នៅ កម្ពុជា។
សារសំឡេងពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ បញ្ជាក់ថា ការបិទបញ្ចប់នេះមិនមែនមានន័យថា ជាការប្រកាសបញ្ចប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នោះទេ ប៉ុន្តែ គ្រាន់តែជាការប្រកាសបញ្ចប់នូវ «ព្រឹត្តិការណ៍ ២០ កុម្ភៈ» ប៉ុណ្ណោះ។
ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអំណរគុណ ដល់បណ្ដាប្រទេសដែលបានផ្ដល់ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ កម្ពុជា មានដូចជា សាធារណរដ្ឋប្រជាមានិតចិន, សហរដ្ឋអាមេរិក, ប្រទេសជប៉ុន, អង់គ្លេស និងប្រទេសហូឡង់។
ទន្ទឹមនឹងនេះ សម្ដេច ក៏បានរំពឹងថា នៅថ្ងៃអាទិត្យខាងមុខនេះ វ៉ាក់សាំងរបស់ អូស្ត្រាលី ប្រមាណជា ២ លាន ៣ សែនដូស ថែមទៀត នឹងត្រូវបានដឹកមកដល់ កម្ពុជា នៅយប់ថ្ងៃទី ២៦ ខែធ្នូ និងថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២។