ប្រធានាធិបតីនៃ ប្រទេសអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa ត្រូវបានបញ្ជាក់ថា វិជ្ជមាននឹង វីរុសកូវីដ-១៩ និងកំពុងមានអាការរោគស្រាលមួយចំនួន។
«ប្រធានាធិបតី Ramaphosa បានថ្លែងថា លោកបានឆ្លង កូវីដ-១៩ ហើយថា វាក៏ជាការព្រមានដល់ពលរដ្ឋ ឱ្យទៅទទួលការចាក់វ៉ាក់សាំង និងប្រុងប្រយ័ត្ននៅចំពោះមុខហានិភ័យនៃការឆ្លងរាលដាល។ ការចាក់វ៉ាក់សាំង នៅតែជាវិធីការពារល្អបំផុត ប្រឆាំងនឹងហានិភ័យនៃអាការធ្ងន់ធ្ងរ និងចូលពេទ្យ» ការិយាល័យប្រធានាធិបតីនៃ ប្រទេសអាហ្វ្រិកខាងត្បូង បានប្រកាសកាលពីថ្ងៃទី ១២ ធ្នូ។
ប្រធានាធិបតី Ramaphosa ចាប់ផ្ដើមមានអាការមិនស្រួលក្នុងខ្លួន បន្ទាប់ពីបានចាកចេញពីតំបន់គោរពវិញ្ញាណក្ខន្ធជាតិ Cape Twon។ គាត់មានអាការស្រាលមួយចំនួន ប៉ុន្តែ នៅមានស្មារតីល្អ និងកំពុងត្រូវបានតាមដានសុខភាពដោយក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យយោធារបស់ អាហ្វ្រិកខាងត្បូង។
លោក Ramaphosa បានទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ពេញលេញរួចហើយ និងទើបតែត្រលប់មកពីទស្សនកិច្ចតំបន់អាហ្វ្រិកខាងលិច។ លោកធ្លាប់បានទទួលលទ្ធផលអវិជ្ជមាននៅក្នុងការធ្វើតេស្តកាលពីថ្ងៃទី ៨ ធ្នូ។ លោកកំពុងតែធ្វើចត្តាឡីស័កនៅឯ Cape Town។
អនុប្រធានាធិបតី David Mabuza នឹងជំនួសមុខឱ្យលោក Ramaphosa ក្នុងការបំពេញរាល់ភារកិច្ចនៅក្នុងសប្ដាហ៍នេះ។
យោងតាម CNN ប្រជាជននៅ អាហ្វ្រិកខាងត្បូង ប្រមាណ ៣០% បានទទួលការចាក់វ៉ាក់សាំង ក្នុងនោះមាន ២៥% បានចាក់ពេញលេញ។ បច្ចុប្បន្ន ប្រទេសនេះ បានរកឃើញអ្នកវិជ្ជមាននឹងកូវីដ-១៩ សរុបជាង ៣.១ លាននាក់ ក្នុងនោះ មានជាង ៩០,០០០ នាក់ បានបាត់បង់ជីវិត៕