មហាសេដ្ឋីអាម៉េរិក លោក Bill Gates បានធ្វើការព្យាករអំពីដំណាក់កាលដែលជំងឺរាតត្បាតសកលកូវីដ-១៩ ត្រូវបានបញ្ចប់ នៅក្នុងគ្រាដែលពិភពលោកកំពុងព្រួយបារម្ភចំពោះវត្តមានរបស់ កូវីដ-១៩ ប្រភេទ អូមីក្រុង (Omicron)។
យោងតាមទូរទស្សន៍ RT (រុស្ស៊ី) នៅលើទំព័រប្លក់ផ្ទាល់ខ្លួន មហាសេដ្ឋី Bill Gates ព្យាករថា «ដំណាក់កាលស្រួចស្រាវ» របស់ជំងឺរាតត្បាតសកលកូវីដ-១៩ នឹងបញ្ចប់នៅក្នុងឆ្នាំ ២០២។
លោក Bill Gates ទទួលស្គាល់ថា បើទោះជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវបានផ្គត់ផ្គង់ពាសពេញពិភពលោក ប៉ុន្តែ ឆ្នាំ ២០២១ នៅតែមានអ្នកស្លាប់ច្រើនជាងឆ្នាំ ២០២។ លោកបន្តថា ជំងឺរាតត្បាតសកលនេះមិនបានបញ្ចប់ក្នុងរយៈពេលខ្លីដូចលោកបានរំពឹងកាលពីដំបូង ដោយសារតែវត្តមានរបស់ វ៉ារ្យ៉ង់ដេលតា (Delta) និងការដែលប្រទេសជាច្រើនបានបរាជ័យក្នុងការបញ្ចុះបញ្ចូលឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំង។
មហាសេដ្ឋីរូបនេះរៀបរាប់ថា៖ «ខ្ញុំបានវាយតម្លៃទាបទៅលើឧបសគ្គក្នុងការបញ្ចុះបញ្ចូលឱ្យគ្រប់គ្នាទៅទទួលការចាក់វ៉ាក់សាំង និងបន្តពាក់ម៉ាស»។
លោក Gates បានវាយតម្លៃទៅលើវីរុសបំប្លែងខ្លួនថ្មី អូមីក្រុង ថា «គួរឱ្យព្រួយបារម្ភ» ប៉ុន្តែ លោកបានឱ្យដឹងថា ពិភពលោក «ត្រៀមខ្លួនបានល្អជាង ធៀបនឹងពេលកន្លង នៅក្នុងការទប់ទល់នឹង វ៉ារ្យ៉ង់ ថ្មីនានា នៅអនគត ដែលបង្កប់ដោយហានិភ័យ។ ជាមួយនឹងល្បឿននៃការរកឃើញ វ៉ារ្យ៉ង់ ថ្មី ដូចបច្ចុប្បន្ន រួមនឹងការអភិវឌ្ឍវ៉ាក់សាំង និងថ្នាំព្យាបាល លោក Gates សង្ឃឹមថា «ជំងឺរាតត្បាតសកល» កូវីដ-១៩ នឹងក្លាយជា «ជំងឺរាតត្បាតតាមតំបន់» នៅក្នុងឆ្នាំ ២០២។
លោកក៏បានបន្ថែមថា ក្រុមអ្នកវិទ្យាសាស្ត្រ ក្នុងនោះមានទាំងក្រុមស្រាវជ្រាវដែលទទួលបានជំនួយរបស់មូលនិធិ Bill & Melinda Gates ក៏កំពុងប្រឹងប្រែងវិភាគលើ វ៉ារ្យ៉ង់អូមីក្រុង ហើយបើគម្រោង ពួកគេនឹងរកឃើញព័ត៌មានជាច្រើនបន្ថែមទៀតស្ដីពីវីរុសបំប្លែងខ្លួនថ្មីមួយនេះ៕