ក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Yale ក្នុងរដ្ឋ Connecticut (សហរដ្ឋអាម៉េរិក) កំពុងធ្វើការស្រាវជ្រាវ អភិវឌ្ឍវ៉ាកសាំងបង្ការជំងឺកូវីដ-១៩ ប្រភេទបាញ់តាមច្រមុះដែលមានប្រសិទ្ធភាពប្រឆាំងនឹងបណ្ដាវីរុសបំប្លែងខ្លួនថ្មីផ្សេងៗក្នុងពេលអនាគតនៃវីរុសកូវីដ-១។
បណ្ឌិត Akiko Iwasaki អ្នកស្រាវជ្រាវប្រចាំសាកលវិទ្យាល័យ Yale ឱ្យដឹងថា ពួកគេកំពុងអភិវឌ្ឍវ៉ាក់សាំងប្រភេទបាញ់ចូលតាមច្រមុះ។ វ៉ាក់សាំងទម្រង់នេះ មិនបង្កការឈឺចាប់ ហើយវាបង្កើតអង្គបដិប្រាណនៅនឹងកន្លែង។
យោងតាមលោកស្រី Iwasaki ប្រតិកម្មនៃប្រព័ន្ធការពាររាងកាយដោយផ្នែក ល្អជាងប្រតិកម្មនៃប្រព័ន្ធភាពស៊ាំតាមរយៈចរន្ធឈាម ព្រោះមានសមត្ថភាពប្រឆាំងនឹងបណ្ដាបំរែបំរួលដែលវីរុសបង្កឡើងខ្ពស់ជាងឆ្ងាយ ទន្ទឹមនឹងនេះវាក៏អាចទប់ស្កាត់វីរុសជ្រៀតចូលក្នុងរាងកាយ មុនពេលពួកវាអាចបង្កគ្រោះថ្នាក់។
លោកស្រី Iwasaki សង្កត់ធ្ងន់ថា វ៉ាក់សាំងទម្រង់ថ្មីនេះមានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងរាល់វ៉ារ្យ៉ង់ថ្មីនាពេលអនាគតរបស់វីរុសកូវីដ-១៩ ព្រោះវាជួយលើកកម្ពស់សមត្ថភាពនៃការជាសះស្បើយសម្រាប់មនុស្ស។
គិតមកដល់បច្ចុប្បន្ន មានក្រុមហ៊ុនឱសថជាច្រើន កំពុងអភិវឌ្ឍវ៉ាក់សាំងទម្រង់បាញ់តាមច្រមុះ ដោយសារថា វ៉ាក់សាំងប្រភេទនេះត្រូវបានគេជឿជាក់ថា នឹងបង្កើនសមត្ថភាពដល់ប្រព័ន្ធការពាររាងកាយ ព្រមទាំងមិនបង្កផលវិបាកតិចតួចបំផុត៕