ប្រទេសសិង្ហបុរី និង ម៉ាឡេស៊ី បានរកឃើញករណីឆ្លង វ៉ារ្យ៉ង់ អូមីក្រុង (Omicron) ដំបូងគេនៅក្នុង តំបន់អាស៊ីអាគ្នេយ៍ ដែលអ្នកជំងឺសុទ្ធតែជាអ្នកដំណើរមកពី អាហ្វ្រិកខាងត្បូង។
ក្រសួងសុខាភិបាលនៃ ប្រទេសសិង្ហបុរី កាលពីម្សិលមិញ បានប្រកាសថា អ្នកដំណើរពីរនាក់មកពី ប្រទេសអាហ្វ្រិកខាងត្បូង ដែលចូលមកប្រទេសនេះ មានផ្ទុក វីរុសកូវីដ-១៩ ប្រភេទ អូមីក្រុង។
អ្នកជំងឺខាងលើ បានទទួលការចាក់វ៉ាក់សាំងរួចរាល់ និងកំពុងព្យាបាលនៅមន្ទីរពេទ្យជាតិសិង្ហបុរី។ ពួកគេមានអាការស្រាល រួមមាន ក្អក និងរមាស់បំពង់ក។ នេះគឺជាករណីឆ្លង អូមីក្រុង ដំបូង និងជាករណីនាំចូល នៅ សិង្ហបុរី។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី ថ្ងៃនេះ (៣ ធ្នូ) បានប្រកាសថា ប្រទេសនេះក៏បានរកឃើញករណីឆ្លង អូមីក្រុង ដំបូង នៅលើអ្នកដំណើរបរទេស មកពី អាហ្វ្រិកខាងត្បូង ឆ្លងកាត់ សិង្ហបុរី មុនពេលមកដល់ ម៉ាឡេស៊ី ក្នុងថ្ងៃទី ១៩ វិច្ឆិកា។
ប្រកាសខាងលើត្រូវបានធ្វើឡើងនៅក្នុងគ្រាដែលបណ្ដាប្រទេសនៅ តំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក កំពុងរឹតត្បិតការធ្វើដំណើរពីតំបន់ អាហ្វ្រិកខាងត្បូង ព្រោះតែមានការព្រួយបារម្ភអំពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រភេទ អូមីក្រុង។
អូមីក្រុង ត្រូវបានរកឃើញដំបូងនៅ ប្រទេសបុតស្វាណា (Botswana) កាលពីពាក់កណ្ដាលខែវិច្ឆិកា។ នេះគឺជា វ៉ារ្យ៉ង់ ដែលមានការប្រែប្រួលច្រើនបំផុត ធៀបនឹងវ៉ារ្យ៉ង់នានារបស់ កូវីដ-១។ អង្គការសុខភាពពិភពលោក បានចាត់ទុក អូមីក្រុង ជាវីរុសបំប្លែងខ្លួនថ្មីដែលគួរឱ្យព្រួយបារម្ភ៕