យោងតាមព័ត៌មានពី Ottawa រដ្ឋាភិបាលកាណាដា កាលពីថ្ងៃទី ៣០ វិច្ឆិកា បានសម្រេចបន្ថែមចំនួនប្រទេសទៅក្នុងបញ្ជីហាមឃាត់អ្នកដំណើរចូលមកកាន់ កាណាដា មានដូចជា នីហ្សេរីយ៉ា, ម៉ាឡាវី និង អេហ្ស៊ីប។
ប្រទេសកាណាដា ចាប់ពីថ្ងៃទី ២៦ វិច្ឆិកា បានអនុវត្តបទបញ្ជាហាមឃាត់ពលរដ្ឋបរទេសចូលមកទឹកដីរបស់ កាណាដា បើសិនជាពួកគេបានទៅកាន់ប្រទេសមួយចំនួននៅតំបន់ភាគខាងត្បូងនៃ ទ្វីបអាហ្វ្រិក (បុតស្វាណា (Botswana), អេស្វាទីនី (Eswatini), ឡេសូតូ (Lesotho), ម៉ូសំប៊ិក (Mozambiqu), ណាមីប៊ី (Namibia), អាហ្វ្រិកខាងត្បូង (South Africa), ស៊ីមបាវ៉េ (Zimbabwe) ក្នុងរង្វង់ ២ សប្ដាហ៍មុននោះ។
ក្រៅពីនេះ យោងតាមបទបញ្ជាថ្មី អ្នកដំណើរពីប្រទេសទាំងអស់ក្នុងពិភពលោក (លើកលែងតែ អាម៉េរិក) ដែលមកកាន់ កាណាដា នឹងត្រូវធ្វើតេស្តរក កូវីដ-១៩ នៅពេលមកដល់។ នេះបើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាល Jean-Yves Duclos។
គិតមកដល់បច្ចុប្បន្ន នៅ កាណាដា មានខេត្តមួយចំនួនដូចជា Quebec, Ontario, Alberta និង British Columbia ជាដើម បានរាយការណ៍ថា មានករណីឆ្លងវីរុសកូវីដ-១៩ ប្រភេទ អូមីក្រុង (Omicron) ក្នុងសហគមន៍។