ក្រុមមន្ត្រីរបស់ប្រទេស កាណាដា បានប្រកាសថា វ៉ារ្យ៉ង់អូមីក្រុន (Omicron) បានឆ្លងរាលដាលដល់ អាម៉េរិកខាងជើង ដោយមានពីរករណីដំបូងត្រូវបានរកឃើញនៅខេត្ត អូនតារីយ៉ូ (Ontario)។
ក្រុមមន្ត្រីសុខាភិបាលជាន់ខ្ពស់នៅខេត្ត អូនតារីយ៉ូ គឺ Christine Elliott និង Kieran Moore បានឱ្យដឹងកាលពីថ្ងៃទី 28 វិច្ឆិកា ថា អ្នកជំងឺទាំងពីរនាក់ដែលបានឆ្លងវីរុស កូវីដ-១៩ ប្រភេទ អូមីក្រុន ថ្មីៗនេះបានត្រលប់មកពីប្រទេស នីហ្សេរីយ៉ា មុនពេលរកឃើញថា វិជ្ជមាននឹង កូវីដ-១។ សមត្ថកិច្ចកំពុងស្រាវជ្រាវអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលដើម្បីស្វែងរកអ្នកជំងឺដែលពាក់ព័ន្ធ។
នៅ សហរដ្ឋអាម៉េរិក វេជ្ជបណ្ឌិត Anthony Fauci ប្រធានវិទ្យាស្ថានជាតិគ្រប់គ្រងជំងឺឆ្លង កាលពីថ្ងៃទី 27 វិច្ឆិកា ឱ្យដឹងថា វ៉ារ្យ៉ង់ថ្មីប្រហែលជាបានឆ្លងទៅដល់ សហរដ្ឋអាម៉េរិក ហើយថា អូមីក្រុន មានសមត្ថភាពឆ្លងរាលដាលខ្ពស់ អាចគេចពីប្រព័ន្ធការពាររាងកាយ ក៏ដូចជាផ្នែកមួយនៃប្រព័ន្ធការពាររាងកាយដែលបង្កើតឡើងដោយវ៉ាក់សាំង។
អង្គការសុខភាពពិភពលោក (WHO) បានចាត់ អូមីក្រុន ដែលត្រូវបានរកឃើញដំបូងនៅទ្វីប អាហ្វ្រិកខាងត្បូង ចូលក្នុងក្រុម វ៉ារ្យ៉ង់ ដែលគួរឱ្យព្រួយបារម្ភ។ វ៉ារ្យ៉ង់ថ្មីនេះបានបង្ហាញខ្លួននៅក្នុងបណ្ដាប្រទេសក្នុងទ្វីប អឺរ៉ុប និងប្រទេសមួយចំនួនទៀតនៅក្នុងពិភពលោក៕