វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន 2 លានដូស ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ផ្តល់ជូន រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលនឹងត្រូវបានដឹកមកដល់នៅព្រឹកថ្ងៃទី 27 វិច្ចិកា 2021 នឹងមានការអញ្ជើញទៅទទួលដោយផ្ទាល់ពីប្រមុខរដ្ឋាភិបាល សម្ដេច ហ៊ុន សែន។
កន្លងមក ចិន គឺជាប្រទេសដែលបានផ្ដល់ជំនួយជាវ៉ាក់សាំងបង្ការជំងឺ COVID-19 ច្រើនជាងគេមក កម្ពុជា ហើយ កម្ពុជា ក៏បាន និងកំពុងបញ្ជាទិញវ៉ាក់សាំងប្រភេទនេះពី ចិន ក្នុងបរិមាណច្រើនផងដែរ។
រដ្ឋាភិបាលចិន បានសម្រេចបន្តផ្ដល់ជំនួយជាវ៉ាក់សាំងបង្ការ COVID-19 រួមនឹងជំនួយពាក់ព័ន្ធវិស័យសុខាភិបាល ដល់ កម្ពុជា នាពេលខាងមុខ ដែលនេះគឺជាលទ្ធផលមួយនៅក្នុងជំនួបរវាង សម្តេចតេជោ ហ៊ុន សែន ជាមួយ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ដែលបានធ្វើឡើងកាលពីថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2021៕