វ៉ាក់សាំង AstraZeneca ចំនួន 3.2 សែនដូសដែលជាជំនួយអន្តរជាតិតាមរយៈយន្តការ COVAX នេះ នឹងត្រូវបានដឹកមកដល់ កម្ពុជា នៅថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2021 វេលាម៉ោងប្រហែលជា 4 រសៀល។
នេះគឺជាលើកទឹកបីហើយដែល កម្ពុជា ទទួលបានជំនួយជាវ៉ាក់សាំងពីអន្តរជាតិតាមរយៈយន្តការ COVAX របស់អង្គការសុខភាពពិភពលោក ក្នុងនោះ លើកទីមួយ កម្ពុជា ទទួលបានវ៉ាក់សាំង AstraZeneca ផលិតនៅ ឥណ្ឌា ចំនួន 324,000 ដូស កាលពីខែមីនា ឆ្នាំ 2021 និងលើកទីពីគឺវ៉ាក់សាំង Sinovac ផលិតនៅប្រទេស ចិន ចំនួន 124,800 ដូស កាលពីខែតុលា ឆ្នាំ 2021 ខណៈលើកទីបីគឺវ៉ាក់សាំង AstraZeneca ចំនួន 324,000 ដូស ដែលនឹងមកដល់នៅរសៀលថ្ងៃនេះ។ ជាសរុប កម្ពុជា ទទួលបានវ៉ាក់សាំងដែលជាជំនួយពីអន្តរជាតិតាមរយៈយន្តការ COVAX នេះ ចំនួន 772,800 ដូស។
គិតមកដល់បច្ចុប្បន្ន កម្ពុជា បានទទួលវ៉ាក់សាំងបង្ការ COVID-19 សរុបចំនួនប្រមាណ 30,000,000 ដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋ ក្នុងនោះ ចិន គឺជាប្រទេសដែលបានផ្ដល់វ៉ាក់សាំងបង្ការជំងឺ COVID-19 មកដល់ កម្ពុជា ច្រើនជាងគេ។
កំណើននៃអត្រាចាក់វ៉ាក់សាំង COVID-19 នៅ កម្ពុជា គិតត្រឹមថ្ងៃទី 14 ខែវិច្ឆិកា ឆ្នាំ 2021 រួមមាន៖
-លើប្រជាជនអាយុពី 18 ឆ្នាំឡើង មាន 100.57% ធៀបនឹងចំនួនប្រជាជនគោលដៅ 10 លាននាក់
-លើកុមារ-យុវវ័យអាយុពី 12 ឆ្នាំ ទៅក្រោម 17 ឆ្នាំ មាន 98.47% ធៀបនឹងចំនួនប្រជាជនគោលដៅ 1,827,348 នាក់
-លើកុមារអាយុពី 6 ឆ្នាំ ដល់ក្រោម 12 ឆ្នាំ មាន 103.7% ធៀបនឹងប្រជាជនគោលដៅ 1,897,382 នាក់
-លើកុមារអាយុ 5 ឆ្នាំ មាន 76.23% ធៀបនឹងប្រជាជនគោលដៅ 304,317 នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប 16 លាននាក់ មាន 87.85% ៕