គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង COVID-19 ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក.១៩) ជូនសេចក្ដីណែនាំស្ដីពីការចាក់វ៉ាក់សាំងដល់កុមារ និងប្រជាពលរដ្ឋអាយុចាប់ពី 6 ឆ្នាំឡើងដែលមិនទាន់បានចាក់វ៉ាក់សាំង ក្រោយពីការប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 ជុំទីមួយ។
គ.វ.ក.១៩ បានអំពាវនាវដល់ពលរដ្ឋគោលដៅខាងលើ ប្រញាប់ទៅទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 នៅតាមមន្ទីរពេទ្យបង្អែកនានា។ ការទៅទទួលការចាក់វ៉ាក់សាំងលើកនេះ ក្រសួងសុខាភិបាល មិនតម្រូវឱ្យពលរដ្ឋមានឯកសារបញ្ជាក់ច្រើននោះទេ ដោយគ្រាន់តែយកទៅតាមខ្លួននូវ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត តែមួយប៉ុណ្ណោះ។
ការអំពាវនាវរបស់ គ.វ.ក.១៩ នេះត្រូវបានធ្វើឡើងបន្ទាប់ពីនៅមានប្រជាពលរដ្ឋមួយចំនួនមិនទាន់ទទួលបានការចាក់វ៉ាក់សាំង ដោយសារមូលហេតុផ្សេងៗ ក្រោយការប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ជុំទីមួយ។