យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់កុមារអាយុ 5 ឆ្នាំ ត្រូវបានបើកដំណើរការនៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2021។
យុទ្ធនាការចាក់វ៉ាក់សាំងខាងលើនេះ នឹងធ្វើឡើងសម្រាប់ដូសទីមួយ ចាប់ពីថ្ងៃទី 1 វិច្ឆិកា ដល់ថ្ងៃទី 14 វិច្ឆិកា ឆ្នាំ 2021 ខណៈដូសទីពីរនឹងចាប់ផ្ដើមពីថ្ងៃទី 28 ខែវិច្ឆិកា ឆ្នាំ 2021 ដល់ថ្ងៃទី 11 ខែធ្នូ ឆ្នាំ 2021។
ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមថ្ងៃទី 31 ខែតុលា ឆ្នាំ 2021 រួមមាន ទីមួយ៖ អាយុ 18 ឆ្នាំ ឡើងទៅ ចាក់បាន 100%, ទីពីរ៖ អាយុ 12 ឆ្នាំ ដល់ 17 ឆ្នាំ ចាក់បាន 97.89% និងទីបី៖ អាយុចាប់ពី 6 ឆ្នាំ ដល់ 11 ឆ្នាំ ចាក់បាន 101.22%។