កុមារដែលមានអាយុចាប់ពី 3 ឆ្នាំ នៅ ប្រទេសចិន ចាប់ផ្ដើមទទួលបានការចាក់វ៉ាក់សាំងបង្ការ COVID-19 ក្នុងគ្រាដែលសម្បុកវីរុសថ្មី កំពុងកើតមាន។
អាជ្ញាធរនៃខេត្តយ៉ាងតិចចំនួន 5 របស់ ប្រទេសចិន បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុចាប់ពី 3 ឆ្នាំ ដល់ 11 ឆ្នាំ។ ការពង្រីកវិសាលភាពនៃយុទ្ធនាការចាក់វ៉ាក់សាំងនេះ ធ្វើឡើងនៅពេលប្រទេសនេះកំពុងអនុវត្តវិធាការនានាដើម្បីគ្រប់គ្រងរលកនៃការផ្ទុះឆ្លងរាលដាលថ្មី។
គិតមកដល់បច្ចុប្បន្ន ប្រជាជនប្រមាណ 76% នៅ ប្រទេសចិន បានទទួលការចាក់វ៉ាក់សាំងគ្រប់ពីរដូសរួចហើយ ខណៈក្រុមមន្ត្រីកំពុងព្យាយាមរក្សាគោលការណ៍ «គ្មាន COVID-19» ចំពោះរលកនៃការឆ្លងដាលថ្មី។ ដើមសប្ដាហ៍នេះ ខេត្ត Gansu បានបិទទ្វាររាល់ទីតាំងទេសចរណ៍ ក្នុងពេលដែលប្រជាជននៅក្នុងអនុតំបន់មួយចំនួននៃតំបន់ស្វយ័ត ម៉ុងហ្គោលីខាងក្នុង (Inner Mongolia) ក៏ត្រូវបានស្នើឱ្យនៅក្នុងផ្ទះ ដោយសារមានករណីឆ្លងថ្មី៕