នៅក្នុងសារសំឡេងនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា ការចាក់វ៉ាក់សាំងនៅតែជាមូលដ្ឋានគ្រឹះនៃការកាត់បន្ថយអត្រានៃការឆ្លងវីរុស COVID-19។
ទន្ទឹមនឹងនេះ សម្ដេច បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅ កម្ពុជា ភាគច្រើនបណ្ដាលមកពីមិនបានចាក់វ៉ាក់សាំង និងមានជំងឺផ្ទាល់ខ្លួនស្រាប់។
គិតត្រឹមថ្ងៃទី18 តុលា កំណើនអត្រាចាក់វ៉ាក់សាំងបង្ការ COVID-19 នៅកម្ពុជា មានចំនួន 99.54% ធៀបនឹងចំនួនប្រជាជនគោលដៅ 10 លាននាក់ និងលើកុមារ-ក្មេងជំទង់អាយុពី 12 ឆ្នាំ ទៅក្រោម 18 ឆ្នាំ មានចំនួន 90.33% ធៀបជាមួយចំនួនប្រជាជនគោលដៅ 1,966,931 នាក់ និងលើកុមារអាយុពី 6 ឆ្នាំ ដល់ក្រោម 12 ឆ្នាំ មានចំនួន 99.04% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382 នាក់។