ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី 22 កញ្ញានេះ បានចេញសេចក្ដីជូនដំណឹងមួយ ដោយស្នើសុំឱ្យក្រសួងទេសចរណ៍ រៀបចំនីតិវិធីប្រតិបត្តិស្ដង់ដារ សម្រាប់ដាក់ឱ្យអនុវត្តនៅផ្សារទំនើប និងផ្សារសាធារណៈទាំងអស់នៅទូទាំងប្រទេស។
មូលហេតុនៃការស្នើនេះត្រូវបានរដ្ឋមន្ត្រីក្រសួងសុខាភិបាលបញ្ជាក់ថា ដោយសារតែស្ថានភាពនៃការរាតត្បាតរបស់ COVID-19 មានសភាពធូរស្រាល និងដើម្បីជំរុញដំណើរការសេដ្ឋកិច្ច ក៏ដូចជាសង្គមឱ្យមានសកម្មភាពប្រក្រតីឡើងវិញ។
នីតិវិធីប្រតិបត្តិស្ដាង់ដារនេះ នឹងត្រូវផ្ដោតទៅលើវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការច្បាប់ ដើម្បីធានាសុខភាពសាធារណៈ និងការងើបឡើងវិញនៃសេដ្ឋកិច្ច។