(ភ្នំពេញ)៖ ក្រសួងសុខាភិបាល កម្ពុជា បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីការចាក់វ៉ាក់សាំងបង្ការ COVID-19 (ស៊ីណូវ៉ាក់) ដូសទីមួយ និងដូសទីពីរ ជូនដល់កុមារដែលមានអាយុចាប់ពី 6 ឆ្នាំ ដល់ក្រោម 12 ឆ្នាំ។
សេចក្ដីលម្អិតសំខាន់ៗ មានដូចខាងក្រោម៖
1-ការចាក់វ៉ាក់សាំង COVID-19 ដល់កូនចៅមន្ត្រីរាជការជាតិ៖ នឹងត្រូវចាប់ផ្តើមចាក់ពីថ្ងៃទី 17 ខែកញ្ញា ឆ្នាំ 2021 នៅតាមមន្ទីរពេទ្យជាតិនានា ទៅតាមទីតាំង កាលបិរច្ឆេទ និងពេលវេលា ក្នុងសេចក្តីជូនដំណឹងនេះនៅខាងក្រោម។
2-សម្រាប់កូនចៅមន្ត្រីអង្គការសហប្រជាជាតិ មន្ត្រី និងបុគ្គលិក ស្ថានទូតនានា មន្ត្រី និងបុគ្គលិកអង្គការជាតិ អន្តរជាតិ អ្នកឧកញ៉ា និងឧកញ៉៖ ត្រូវទទួលការចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកាល់ម៉ែត ចាប់ពីថ្ងៃទី 5 ដល់ 13 ខែតុលា ឆ្នាំ 2021។
3-ការចាក់ដូសទីមួយ និងទីពីរ ដល់កូនចៅមន្ត្រីរាជការ និងកូនចៅប្រជាពលរដ្ឋក្រោមឱវាទរាជធានី-ខេត្ត៖
ក– រាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ និងកោះកុង ត្រូវចាក់ចាប់ពីថ្ងៃទី 17 ខែកញ្ញា ឆ្នាំ 2021 តទៅ។ ការចាក់ដូសទីមួយ និងទីពីរមានគម្លាតពីគ្នា 21 ថ្ងៃ។ សម្រាប់ទីតាំងចាក់ រដ្ឋបាលខេត្ត នឹងជូនដំណឹងដាច់ដោយឡែក។
ខ– ខេត្តចំនួន 21 ផ្សេងទៀត នឹងចាក់ចាប់ពីថ្ងៃទី 18 ខែកញ្ញា ឆ្នាំ 2021 តទៅ។ ការចាក់ដូសទីមួយ និងទីពីរមានគម្លាតពីគ្នា 21 ថ្ងៃ។ សម្រាប់ទីតាំងចាក់ រដ្ឋបាលខេត្ត នឹងជូនដំណឹងដាច់ដោយឡែក។
4-ឯកសារភ្ជាប់មកជាមួយនៅពេលមកចាក់វ៉ាក់សាំង រួមមាន៖
សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតឆ្លងដែន និងបណ្ណសម្គាល់ខ្លួនមន្ត្រីរាជការ ឬបណ្ណសម្គាល់មន្ត្រីជាប់កិច្ចសន្យារបស់ឪពុកម្តាយ (ចំពោះកូនចៅមន្ត្រីរាជការថ្នាក់ជាតិ)៕
ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖