នាព្រឹកថ្ងៃទី 16 ខែកញ្ញានេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងស្តីពីការចាក់វ៉ាក់សាំងបង្ការ COVID-19 ជូនកុមារអាយុចាប់ពី 6 ឆ្នាំ ដល់ អាយុក្រោម 12 ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង COVID-19 ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) រដ្ឋបាលរាជធានីភ្នំពេញ ក្នុងនាមជាអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង COVID-19 ក្នុងក្របខ័ណ្ឌទូទាំងរាជធានីភ្នំពេញ នឹងដំណើរការចាក់វ៉ាក់សាំងបង្ការ COVID-19 ដល់កុមារដែលមានអាយុចាប់ពី 6 ឆ្នាំ ដល់ក្រោម 12 ឆ្នាំ នៅភ្នំពេញ ចាប់ពីថ្ងៃទី 17 ខែកញ្ញា ឆ្នាំ 2021។
ក្នុងយុទ្ធនាការនេះ ដូសទីមួយនឹងត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី 17 ខែកញ្ញា ដល់ថ្ងៃទី 3 ខែតុលា ឆ្នាំ 2021 ចំណែកដូសទីពីរ នឹងចាប់ផ្ដើមចាក់ពីថ្ងៃទី 8 ដល់ 24 ខែតុលា ឆ្នាំ 2021 រៀងរាល់ម៉ោង 8 ព្រឹក ដល់ម៉ោង 17 រសៀល។
ដើម្បីបានទទួលការចាក់វ៉ាក់សាំង រដ្ឋបាលរាជធានី សូមអញ្ជើញអាណាព្យាបាលរបស់កុមារ ទាក់ទងទៅកាន់អាជ្ញាធរមូលដ្ឋាន តាមរយៈលេខទូរស័ព្ទដែលមានភ្ជាប់ជាមួយសេចក្ដីជូនដំណឹងនេះ។
ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងដែលមាននៅខាងក្រោម៖