តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃថ្ងៃទី 19 សីហា ឆ្នាំ 2021 រួមមាន៖ – ឆ្លងថ្មី = 519 នាក់, – ជាសះស្បើយថ្មី = 553 នាក់, – ស្លាប់ថ្មី = 15 នាក់។
គិតត្រឹមព្រឹកថ្ងៃទី 20 ខែសីហា ឆ្នាំ 2021 តួលេខ COVID-19 សរុប នៅ កម្ពុជា រួមមាន៖ – ឆ្លងសរុប = 88,242 នាក់, – ជាសះស្បើយសរុប = 83,851 នាក់, – អ្នកស្លាប់សរុប = 1,762 នាក់។
ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមព្រឹកព្រលឹមថ្ងៃទី 16 ខែសីហា ឆ្នាំ 2021 នេះ រួមមាន៖ អាយុ 18 ឆ្នាំឡើងទៅ (ពលរដ្ឋគោលដៅ 10 លាននាក់) ចាក់បាន 86.12% ចំណែកពលរដ្ឋ អាយុ 12-17 ឆ្នាំ (ពលរដ្ឋគោលដៅ ជិត 2 លាននាក់) ចាក់បាន 39.48%។ ជាសរុប ការចាក់វ៉ាក់សាំងជូនពលរដ្ឋគោលដៅ 16 លាននាក់ នៅទូទាំងប្រទេស សម្រេចបាន 58.68%។
តួលេខ COVID-19 នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃនេះ រួមមាន៖ – អ្នកឆ្លងសរុប= 210,854,907 នាក់, – អ្នកជាសះស្បើយ= 188,795,923 នាក់, – អ្នកស្លាប់= 4,417,603 នាក់ និងកំពុងព្យាបាល = 17,641,381៕