កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ចំនួន 598 នាក់, អ្នកជាចំនួន 682 នាក់ និងអ្នកស្លាប់ចំនួន 12 នាក់បន្ថែមទៀត នៅក្នុងថ្ងៃទី 13 ខែសីហា ឆ្នាំ 2021។
គិតត្រឹមព្រឹកថ្ងៃទី 14 ខែសីហា ឆ្នាំ 2021 កម្ពុជា មានអ្នកឆ្លង COVID-19 សរុប 84,860 នាក់ ក្នុងនោះមានអ្នកជាសះស្បើយជាង 79,654 នាក់ និងអ្នកស្លាប់ 1,666។
ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមព្រឹកព្រលឹមថ្ងៃទី 14 ខែសីហា ឆ្នាំ 2021 នេះ រួមមាន៖ អាយុ 18 ឆ្នាំឡើងទៅ (ពលរដ្ឋគោលដៅ 10 លាននាក់) ចាក់បាន 82.68% ចំណែកពលរដ្ឋ អាយុ 12-17 ឆ្នាំ (ពលរដ្ឋគោលដៅ ជិត 2 លាននាក់) ចាក់បាន 24.52%។ ជាសរុប ការចាក់វ៉ាក់សាំងជូនពលរដ្ឋគោលដៅ 16 លាននាក់ នៅទូទាំងប្រទេស សម្រេចបាន 54.69%។
នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺ Covid-19 សរុបចំនួនជាង 206,974,880 នាក់ ត្រូវបានរកឃើញ ក្នុងនោះមានជាង 185,599,210 នាក់បានជា, ជាង 4,358,470 នាក់បានស្លាប់ និងជាង 17,017,197 នាក់ កំពុងព្យាបាល៕