កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ចំនួន 423 នាក់, អ្នកជាចំនួន 541 នាក់ និងអ្នកស្លាប់ចំនួន 20 នាក់បន្ថែមទៀត នៅក្នុងថ្ងៃទី 12 ខែសីហា ឆ្នាំ 2021។
គិតត្រឹមព្រឹកថ្ងៃទី 13 ខែសីហា ឆ្នាំ 2021 កម្ពុជា មានអ្នកឆ្លង COVID-19 សរុប 84,262 នាក់ ក្នុងនោះមានអ្នកជាសះស្បើយជាង 78,972 នាក់ និងអ្នកស្លាប់ 1,654 នាក់។
ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមព្រឹកព្រលឹមថ្ងៃទី 12 ខែសីហា ឆ្នាំ 2021 នេះ រួមមាន៖ អាយុ 18 ឆ្នាំឡើងទៅ (ពលរដ្ឋគោលដៅ 10 លាននាក់) ចាក់បាន 81.96% ចំណែកពលរដ្ឋ អាយុ 12-17 ឆ្នាំ (ពលរដ្ឋគោលដៅ ជិត 2 លាននាក់) ចាក់បាន 22.56%។ ជាសរុប ការចាក់វ៉ាក់សាំងជូនពលរដ្ឋគោលដៅ 16 លាននាក់ នៅទូទាំងប្រទេស សម្រេចបាន 54%។
នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺ Covid-19 សរុបចំនួនជាង 206,251,780 នាក់ ត្រូវបានរកឃើញ ក្នុងនោះមានជាង 185,102,320 នាក់បានជា, ជាង 4,348,193 នាក់បានស្លាប់ និងជាង 16,801,259 នាក់ កំពុងព្យាបាល៕