នាព្រឹកថ្ងៃទី 13 ខែសីហា ឆ្នាំ 2021 នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចមួយ ស្ដីពីការបិទខ្ទប់កំណាត់ផ្លូវលេខ 35, ក្រុម17, ភូមិព្រែកតាឡុង2, សង្កាត់ចាក់អង្រែក្រោម, ខណ្ឌមានជ័យ, រាជធានីភ្នំពេញ។
មូលហេតុនេះការបិទខ្ទប់នេះ ត្រូវបានរដ្ឋបាលរាជធានីបញ្ជាក់ថា ដោយសារមានការឆ្លងរាលដាលនៃវីរុស COVID-19 ប្រភេទបំប្លែងខ្លួនថ្មី Delta។
ការបិទខ្ទប់នេះ នឹងធ្វើឡើងក្នុងរយៈពេល 14 ថ្ងៃ គិតចាប់ពីថ្ងៃទី 13 ខែសីហា ឆ្នាំ 2021 រហូតដល់ថ្ងៃទី 26 ខែសីហា ឆ្នាំ 2021 ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនៃវីរុសដែលបង្កជំងឺរលាកសួតនេះ នៅក្នុងសហគមន៍។