កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ចំនួន 455 នាក់, អ្នកជាចំនួន 677 នាក់ និងអ្នកស្លាប់ចំនួន 20 នាក់បន្ថែមទៀត នៅក្នុងថ្ងៃទី 11 ខែសីហា ឆ្នាំ 2021 ក្នុងនោះ ករណីឆ្លងសហគមន៍ មាន 374 នាក់ និងករណីនាំចូល មាន 81 នាក់។
គិតត្រឹមព្រឹកថ្ងៃទី 12 ខែសីហា ឆ្នាំ 2021 កម្ពុជា មានអ្នកឆ្លង COVID-19 សរុប 83,839 នាក់ ក្នុងនោះមានអ្នកជាសះស្បើយជាង 78,431 នាក់ និងអ្នកស្លាប់ 1,634 នាក់។
ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមព្រឹកព្រលឹមថ្ងៃទី 12 ខែសីហា ឆ្នាំ 2021 នេះ រួមមាន៖ អាយុ 18 ឆ្នាំឡើងទៅ (ពលរដ្ឋគោលដៅ 10 លាននាក់) ចាក់បាន 81.16% ចំណែកពលរដ្ឋ អាយុ 12-17 ឆ្នាំ (ពលរដ្ឋគោលដៅ ជិត 2 លាននាក់) ចាក់បាន 20.52%។ ជាសរុប ការចាក់វ៉ាក់សាំងជូនពលរដ្ឋគោលដៅ 16 លាននាក់ នៅទូទាំងប្រទេស សម្រេចបាន 53.25%។
នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺ Covid-19 សរុបចំនួនជាង 205,534,960 នាក់ ត្រូវបានរកឃើញ ក្នុងនោះមានជាង 184,497,820 នាក់បានជា, ជាង 4,337,520 នាក់បានស្លាប់ និងជាង 16,699,610 នាក់ កំពុងព្យាបាល៕