គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង COVID-19 ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ឱ្យដឹងថា ការចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសទី 3 ឬ ដូសជំរុញ បន្តធ្វើឡើង ជូនដល់មន្ត្រី និងបុគ្គលិកជួរមុខ នៅក្នុងខេត្តដែលជាប់នឹងប្រទេសថៃ រួមនឹងនៅរាជធានីភ្នំពេញ។
ក្នុងសេចក្ដីជូនដំណឹងថ្មីនេះ គ.វ.ក-១៩ បញ្ជាក់ថា ក្រុមអាទិភាពដែលនឹងទទួលបានការចាក់វ៉ាក់សាំង AstraZeneca ដូសជំរុញ/ទី3 នេះ រួមមាន មន្ត្រីរាជការស៊ីវិល និងនគរបាលថ្នាក់ជាតិ, មន្ត្រីរាជការថ្នាក់ក្រោមជាតិនៃខេត្តចំនួន 17 និងអ្នកសារព័ត៌មាននៅភ្នំពេញផងដែរ។
ចំពោះលក្ខខណ្ឌក្នុងការចាក់វ៉ាក់សាំងដូសជំរុញ ឬ ដូសទី 3 នេះ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖
ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមព្រឹកព្រលឹមថ្ងៃទី 11 ខែសីហា ឆ្នាំ 2021 នេះ រួមមាន៖ អាយុ 18 ឆ្នាំឡើងទៅ (ពលរដ្ឋគោលដៅ 10 លាននាក់) ចាក់បាន 80.38% ចំណែកពលរដ្ឋ អាយុ 12-17 ឆ្នាំ (ពលរដ្ឋគោលដៅ ជិត 2 លាននាក់) ចាក់បាន 18.26%។ ជាសរុប ការចាក់វ៉ាក់សាំងជូនពលរដ្ឋគោលដៅ 16 លាននាក់ នៅទូទាំងប្រទេស សម្រេចបាន 52.48%៕