នាព្រឹកថ្ងៃទី 10 សីហា នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹងមួយស្ដីពីលក្ខខណ្ឌនៃការបញ្ចប់ការព្យាបាលជំងឺ COVID-19 ប្រភេទ Delta ចំពោះអ្នកជំងឺដែលត្រូវបានបញ្ជាក់ពីមន្ទីរពិសោធន៍ ឬស្ថិតក្នុងករណីសង្ស័យ។
ក្នុងសេចក្ដីប្រកាសនេះ ក្រសួងសុខាភិបាល ក៏បានឱ្យដឹងថា អ្នកជំងឺដែលវិជ្ជមាននឹង COVID-19 ប្រភេទ Delta ទាំងអស់ នឹងមិនត្រូវបានអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះនោះទេ ពោលគឺត្រូវមកព្យាបាលនៅមន្ទីរពេទ្យ ឬមណ្ឌលព្យាបាល COVID-19 ដែលរដ្ឋបានកំណត់។
មូលហេតុដែលមានការកំណត់ខាងលើ ត្រូវបានក្រសួងសុខាភិបាល បញ្ជាក់ថា គឺដើម្បីគ្រប់គ្រងការព្យាបាល និងយោងទៅតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ លើការឆ្លងរាលដាលរបស់ វីរុសបំប្លែងខ្លួនថ្មី របស់ COVID-19 ពិសេសគឺវ៉ារ្យ៉ង់ Delta ដែលកំពុងរាតត្បាតពិភពលោក។
សម្រាប់ការបញ្ចប់ការព្យាបាលជំងឺ COVID-19 ប្រភេទ Delta ចំពោះអ្នកជំងឺដែលត្រូវបានបញ្ជាក់ពីមន្ទីរពិសោធន៍ ឬស្ថិតក្នុងករណីសង្ស័យ សូមអានសេចក្ដីជូនដំណឹង និងលក្ខខណ្ឌខាងក្រោម៖