កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ចំនួន 522 នាក់, អ្នកជាចំនួន 700 នាក់ និងអ្នកស្លាប់ចំនួន 11 នាក់បន្ថែមទៀត នៅក្នុងថ្ងៃទី 06 ខែសីហា ឆ្នាំ 2021។
គិតត្រឹមព្រឹកថ្ងៃទី 07 ខែសីហា ឆ្នាំ 2021 កម្ពុជា មានអ្នកឆ្លង COVID-19 សរុប 81,335 នាក់ ក្នុងនោះមានអ្នកជាសះស្បើយជាង 74,740 នាក់ និងអ្នកស្លាប់ 1,537 នាក់ ខណៈអ្នកជំងឺកំពុងព្យាបាល មានចំនួនប្រមាណ 5,000 នាក់។
នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺ Covid-19 សរុបចំនួនជាង 202,421,800 នាក់ ត្រូវបានរកឃើញ ក្នុងនោះមានជាង 181,926,970 នាក់បានជា, 4,290,677 នាក់បានស្លាប់ និងជាង 16,204,140 នាក់ កំពុងព្យាបាល៕