កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ចំនួន 588 នាក់, អ្នកជាចំនួន 624 នាក់ និងអ្នកស្លាប់ចំនួន 19 នាក់បន្ថែមទៀត នៅក្នុងថ្ងៃទី 05 ខែសីហា ឆ្នាំ 2021។
គិតត្រឹមព្រឹកថ្ងៃទី 06 ខែសីហា ឆ្នាំ 2021 កម្ពុជា មានអ្នកឆ្លង COVID-19 សរុប 80,813 នាក់ ក្នុងនោះមានអ្នកជាសះស្បើយជាង 74,045 នាក់ និង អ្នកស្លាប់ 1,526 នាក់ ខណៈអ្នកជំងឺកំពុងព្យាបាល មានចំនួន ប្រមាណ 5,000 នាក់។
នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺ Covid-19 សរុបចំនួនជាង 201,712,180 នាក់ ត្រូវបានរកឃើញ ក្នុងនោះមានជាង 181,469,854 នាក់បានជា, 4,280,563 នាក់បានស្លាប់ និងជាង 15,961,770 នាក់ កំពុងព្យាបាល៕