រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ការសម្រេចបិទខ្ទប់នេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការឆ្លងរាលដាលនៃវីរុស COVID-19 ប្រភេទ Delta ដែលជាវ៉ារ្យ៉ងនៃ COVID-19 មួយ ត្រូវបានរកឃើញដំបូងនៅប្រទេសឥណ្ឌា និងកំពុងរាតត្បាតក្នុងពិភពលោក។
ផ្សារទួលសង្កែ ដែលមានទីតាំងស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានសម្រេចបិទខ្ទប់រយៈពេល 14 ថ្ងៃ គិតចាប់ពីថ្ងៃទី 05 រហូតដល់ថ្ងៃទី 18 ខែសីហា ឆ្នាំ 2021 ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនៅក្នុងសហគមន៍ នៃវ៉ារ្យ៉ង់ថ្មីរបស់វីរុស COVID-19 ដែលមានឈ្មោះថា Delta។
ព័ត៌មានបន្ថែម សូមបន្តអានសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានដូចខាងក្រោម៖