កំណាត់ផ្លូវលេខ 113 ចន្លោះផ្លូវលេខ 232 និងផ្លូវលេខ 242 ដែលស្ថិតនៅភូមិ២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានបិទខ្ទប់មិនឱ្យមានការចេញ-ចូល ដោយសារតែមានការឆ្លងរាលដាលនៃវីរុស COVID-19 ប្រភេទ Delta។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការបិទខ្ទប់នេះ ត្រូវធ្វើឡើងរយៈពេល 14 ថ្ងៃ ចាប់ពីថ្ងៃទី 05 ខែសីហា ដល់ថ្ងៃទី 18 ខែសីហា ឆ្នាំ 2021។ ព័ត៌មានបន្ថែម សូមអានសេចក្ដីសម្រេចខាងក្រោម៖