(ភ្នំពេញ)៖ «ប្រជាពលរដ្ឋដែលមកទទួលសេវាធ្វើតេស្ដរហ័ស រកវីរុស COVID-19 (Rapid Test) នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ នឹងមិនត្រូវបានគិតថ្លៃនោះឡើយ» នេះបើតាមលិខិតណែនាំរបស់ក្រសួងសុខាភិបាល ជូនដល់បណ្ដាអង្គភាព និងបុគ្គលិកសុខាភិបាលក្រោមឱវាទ។
លិខិតរបស់ក្រសួងសុខាភិបាល ដែលត្រូវបានប្រកាសនៅព្រឹកថ្ងៃទី 04 ខែសីហា ឆ្នាំ 2021 នេះ បានឱ្យដឹងទៀតថា ការសម្រេចខាងលើគឺ យោងទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ ប្រមុខរដ្ឋាភិបាល កម្ពុជា នាឱកាសអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 ដល់កុមារ និងយុវវ័យដែលមានអាយុចាប់ពី 12 ដល់ 17 ឆ្នាំ កាលពីថ្ងៃទី 01 ខែសីហា ឆ្នាំ 2021។
ព័ត៌មានបន្ថែម សូមអានលិខិតណែនាំរបស់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺ COVID-19៖