កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ចំនួន 583 នាក់, អ្នកជាចំនួន 658 នាក់ និងអ្នកស្លាប់ចំនួន 17 នាក់បន្ថែមទៀត នៅក្នុងថ្ងៃទី 03 ខែសីហា ឆ្នាំ 2021។
គិតត្រឹមព្រឹកថ្ងៃទី 04 ខែសីហា ឆ្នាំ 2021 កម្ពុជា មានអ្នកឆ្លង COVID-19 សរុប 79,634 នាក់ ក្នុងនោះមានអ្នកជាសះស្បើយជាង 72,803 នាក់ និង អ្នកស្លាប់ 1,488 នាក់។ ក្នុងចំណោមអ្នកវិជ្ជមាននឹង COVID-19 សរុប ក៏មាន 260 នាក់ វិជ្ជមាននឹងវ៉ារ្យ៉ង់ Delta ផងដែរ ក្នុងនោះមាន 36 ករណី ត្រូវបានរកឃើញក្នុងថ្ងៃទី 03 សីហា។
នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺ Covid-19 សរុបចំនួនជាង 200,280,632 នាក់ ត្រូវបានរកឃើញ ក្នុងនោះមានជាង 180,544,399 នាក់បានជា, 4,258,927 នាក់បានស្លាប់ និងជាង 15,477,306 នាក់ កំពុងព្យាបាល៕