រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នៃ រាជធានីភ្នំពេញ បានសម្រេចបិទបណ្ដោះអាសន្នចំពោះផ្សារបណ្ដោះអាសន្នសិនជូរីផ្លាហ្សា បន្ទាប់ពីសង្ស័យថា អាជីវកររបស់ផ្សារនេះ មានផ្ទុកវីរុស COVID-19 ប្រភេទ Delta។
ព័ត៌មាននេះគឺយោងទៅតាមខ្លឹមសារដែលត្រូវបានបង្ហោះនៅលើទំព័រ Facebook របស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ កាលពីម៉ោងប្រមាណ 11 ព្រឹក ថ្ងៃទី 03 ខែកក្កដា ឆ្នាំ 2021។
ផ្សារបណ្ដោះអាសន្នសិនជូរីផ្លាហ្សា មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី និងនៅក្បែរសួនកុមារពោធិ៍តុន ចម្ងាយ 1.5 គីឡូម៉ែត្រពីអាកាសយាន្តដ្ឋានអន្តរជាតិ ភ្នំពេញ។ ព័ត៌មានលម្អិត មិនទាន់ត្រូវបានរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បង្ហើបឱ្យដឹងនៅឡើយ។