កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ចំនួន 577 នាក់, អ្នកជាចំនួន 628 នាក់ និងអ្នកស្លាប់ចំនួន 29 នាក់បន្ថែមទៀត នៅក្នុងថ្ងៃទី 02 ខែសីហា ឆ្នាំ 2021។
គិតត្រឹមព្រឹកថ្ងៃទី 03 ខែកក្កដា ឆ្នាំ 2021 កម្ពុជា មានអ្នកឆ្លង COVID-19 សរុប 79,051 នាក់ ក្នុងនោះមានអ្នកជាសះស្បើយជាង 72,145 នាក់ និងអ្នកស្លាប់ 1,471 នាក់។
កំណើនអត្រាចាក់វ៉ាក់សាំង COVID-19 នៅកម្ពុជា គិតត្រឹមថ្ងៃទី 02 ខែសីហា ឆ្នាំ 2021 មាន 74.18% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់ និងលើកុមារ-យុវវ័យអាយុពី 12 ឆ្នាំ ទៅក្រោម 18 ឆ្នាំ មាន 4.05% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,966,931 នាក់។
អត្រានៃការស្លាប់ដោយសារ COVID-19 នៅកម្ពុជា ស្មើនឹង 85នាក់/1លាននាក់ ខណៈអត្រានៃការឆ្លង ស្មើនឹង 4,624នាក់/1លាននាក់ បើធៀបនឹងចំនួនប្រជាជនសរុបជិត 17 លាននាក់។
នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺ Covid-19 សរុបចំនួនជាង 199,611,790 នាក់ ត្រូវបានរកឃើញ ក្នុងនោះមានជាង 180,101,720 នាក់បានជា, 4,249,322 នាក់បានស្លាប់ និងជាង 15,260,750 នាក់ កំពុងព្យាបាល៕