រដ្ឋបាលខេត្តសៀមរាប សម្រេចបិទផ្សារលើធំថ្មី ដែលស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប រយៈពេលពីរសប្តាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19។
នៅក្នុងសេចក្ដីប្រកាសចុះថ្ងៃទី 02 ខែសីហា ឆ្នាំ 2021 រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទផ្សារខាងលើ ចាប់ពីថ្ងៃទី 02 ទៅដល់ថ្ងៃទី15 ខែសីហា ឆ្នាំ 2021។
គិតត្រឹមព្រឹកថ្ងៃទី 02 ខែកក្កដា ឆ្នាំ 2021 កម្ពុជា មានអ្នកឆ្លង COVID-19 សរុប 78,474 នាក់ ក្នុងនោះមានអ្នកជាសះស្បើយជាង 71,517 នាក់ និង អ្នកស្លាប់ 1,442 នាក់។