ក្រសូងសុខាភិបាល កម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរកឃើញវីរុស COVID-19 ប្រភេទ Delta (B.1.617.2) ចំនួន 109 ករណី នៅក្នុងថ្ងៃទី 31 ខែកក្កដា និងថ្ងៃទី 01 ខែសីហា ឆ្នាំ 2021។
ក្នុងចំណោមអ្នកជំងឺដែលវិជ្ជមាននឹងវ៉ារ្យ៉ង់ Delta របស់វីរុស COVID-19 នេះ ភាគច្រើនគឺជាពលករខ្មែរដែលបានត្រលប់មកពីប្រទេសថៃ។
គិតមកដល់ថ្ងៃទី 01 ខែសីហា ឆ្នាំ 2021 កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង COVID-19 សរុបចំនួនជាង 77,900 នាក់ ក្នុងនោះមានអ្នកស្លាប់ជាង 1,400 នាក់ និងជាសះស្បើយជាង 70,000 នាក់។
ការចាក់វ៉ាក់សាំងបង្ការ COVID-19 នៅ កម្ពុជា រាប់ចាប់ពីថ្ងៃទី 10 កុម្ភៈ ដល់ថ្ងៃទី 01 សីហា ឆ្នាំ 2021 សម្រេចបានជាង 46% បើធៀបនឹងចំនួនប្រជាជនសរុប 16 លាននាក់។
គិតត្រឹមថ្ងៃទី 01 ខែសីហា ឆ្នាំ 2021 កម្ពុជា បានរកឃើញអ្នកផ្ទុកវីរុស COVID-19 ប្រភេទ Delta សរុបចំនួន 223 ករណី ក្នុងនោះមាន 5 ករណី នៅ ភ្នំពេញ៕
ព័ត៌មានលម្អិត ស្ដីពីការរកឃើញអ្នកវិជ្ជមាននឹង COVID-19 ប្រភេទ Delta សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖