នាព្រឹកថ្ងៃទី 30 ខែកក្កដា ឆ្នាំ 2021 នេះ ក្រសួងសុខាភិបាល កម្ពុជា បានសម្រេចអនុញ្ញាតឱ្យខេត្តចំនួន 22 ទៀត រៀបចំការអនុវត្តការព្យាបាលអ្នកជំងឺ COVID-19 កម្រិតស្រាល នៅតាមផ្ទះ។
ខេត្តទាំង 22 នេះ រួមមាន បាត់ដំបង ប៉ៃលិន ពោធិសាត់ កំពង់ឆ្នាំង កោះកុង ព្រះស៊ីហនុ កំពត កែប តាកែវ កំពង់ស្ពឺ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ព្រៃវែង និងខេត្តស្វាយរៀង។
អ្នកជំងឺ COVID-19 ដែលនឹងត្រូវបានដាក់ឱ្យព្យាបាលនៅតាមផ្ទះ គឺជា អ្នកជំងឺកម្រិតស្រាល និងគ្មានរោគសញ្ញា។ ព័ត៌មានលម្អិត សូមអានសេចក្ដីសម្រេចខាងក្រោម៖
ប្រភព៖ ក្រសួងសុខាភិបាល
ដកស្រង់៖ បុត្រា