សាលាក្រុងភ្នំពេញ បានសម្រេចផ្អាកបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម រមណីយដ្ឋានទាំងឡាយ ដែលមានហានិភ័យខ្ពស់នៃការឆ្លង COVID-19។ វិធានការនេះនឹងត្រូវបានអនុវត្តចាប់ពីម៉ោង 23:59 នាទី ថ្ងៃទី 29 ខែកក្កដា ឆ្នាំ 2021 ដល់ថ្ងៃទី 12 សីហា 2021។
វិធានការនេះ ក៏ហាមឃាត់ការជួបជុំមនុស្សដែលលើសពី 10 នាក់ផងដែរ។ ក្រៅពីនេះ សាលាក្រុងភ្នំពេញ ក៏សម្រេចផ្អាកការធ្វើចរាចរណ៍បណ្តោះអាសន្ន ចាប់ពីម៉ោង 21 ដល់ ម៉ោង 03 ភ្លឺ ដើម្បីទប់ស្កាត់ COVID-19។ ប៉ុន្តែ ត្រូវលើកលែងករណីមួយចំនួន។ ព័ត៌មានលំអិត សូមអានសេចក្ដីសម្រេចខាងក្រោម៖