កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ចំនួន 765 នាក់, អ្នកជាចំនួន 694 នាក់ និងអ្នកស្លាប់ចំនួន 11 នាក់បន្ថែមទៀត នៅក្នុងថ្ងៃទី 28 ខែកក្កដា ឆ្នាំ 2021។
គិតត្រឹមព្រឹកថ្ងៃទី 29 ខែកក្កដា ឆ្នាំ 2021 កម្ពុជា មានអ្នកឆ្លង COVID-19 សរុប 75,917 នាក់ ក្នុងនោះមានអ្នកជាសះស្បើយជាង 68,380 នាក់ និង អ្នកស្លាប់ 1,350 នាក់។
កម្ពុជា សម្រេច បិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល 14 ថ្ងៃ គិតចាប់ពីវេលាម៉ោង 23:59 នាទី នាថ្ងៃទី29 ខែកក្កដា ឆ្នាំ 2021 រហូតដល់ថ្ងៃទី12 ខែសីហា ឆ្នាំ 2021។ យោងតាមសេចក្តីសម្រេច ការបិទនេះសំដៅទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ដែលបណ្តាលមកពី COVID-19 ប្រភេទ Delta។
នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺ Covid-19 សរុបចំនួនជាង 196,710,180 នាក់ ត្រូវបានរកឃើញ ក្នុងនោះមានជាង 178,122,860 នាក់បានជា, 4,203,695 នាក់បានស្លាប់ និងជាង 14,119,640 នាក់ កំពុងព្យាបាល៕
ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
ដកស្រង់៖ បុត្រា