កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ចំនួន 685 នាក់, អ្នកជាចំនួន 775 នាក់ និងអ្នកស្លាប់ចំនួន 19 នាក់បន្ថែមទៀត នៅក្នុងថ្ងៃទី 26 ខែកក្កដា ឆ្នាំ 2021។
គិតត្រឹមព្រឹកថ្ងៃទី 27 ខែកក្កដា ឆ្នាំ 2021 កម្ពុជា មានអ្នកឆ្លង COVID-19 សរុប 74,386 នាក់ ក្នុងនោះមានអ្នកជាសះស្បើយ 66,725 នាក់ និង អ្នកស្លាប់ 1,324 នាក់។
នៅព្រឹកនេះ ក្រសួងសុខាភិបាល ក៏បានចេញសេចក្តីជូនព័ត៌មាន ឱ្យដឹងថា កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹងវីរុស COVID-19 ប្រភេទបំប្លែងថ្មី B.1.617.2 (Delta) ចំនួន 39 ករណីផងដែរ កាលពីថ្ងៃទី 22 និងថ្ងៃទី 25 ខែកក្កដា ឆ្នាំ 2021។
ចំណែកយុទ្ធនាការចាក់វ៉ាក់សាំងវិញ រហូតមកដល់ថ្ងៃទី 26 ខែកក្កដា ការចាក់វ៉ាក់សាំងបង្ការ COVID-19 នៅកម្ពុជា សម្រេចបាន 68.39% ក្នុងនោះមាន អ្នកបានចាក់លើកទីមួយជាង 6,552,000 នាក់ និងអ្នកបានចាក់លើកទីពីរជាង 4,363,000 នាក់។ តាមផែនការ កម្ពុជា ត្រូវចាក់វ៉ាក់សាំងឱ្យបានចំនួនពី 10 លាន ទៅ 13 លាននាក់នៅក្នុងចំណោមប្រជាជនសរុបចំនួនជិត 17 លាននាក់។
នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺ Covid-19 សរុបចំនួនជាង 195,384,882 នាក់ ត្រូវបានរកឃើញ ក្នុងនោះមានជាង 177,223,145 នាក់បានជា, 4,183,291 នាក់បានស្លាប់ និងជាង 13,978,446 នាក់ កំពុងព្យាបាល៕
ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
ដកស្រង់៖ បុត្រា