ក្រសួងសុខាភិបាល បានឱ្យដឹងថា កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ចំនួន 825 នាក់, អ្នកជាចំនួន 1,022 នាក់ និងអ្នកស្លាប់ចំនួន 21 នាក់បន្ថែមទៀត នៅក្នុងថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2021។
គិតត្រឹមព្រឹក ថ្ងៃទី 20 ខែកក្កដា ឆ្នាំ 2021 កម្ពុជា មានអ្នកឆ្លង COVID-19 សរុបជិត 69,000 នាក់ ក្នុងនោះមាន អ្នកជាសះស្បើយជាង 61,000 នាក់ និង អ្នកស្លាប់ 1,149 នាក់។
នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺ Covid-19 សរុបចំនួនជិត 192 លាននាក់ ត្រូវបានរកឃើញ ក្នុងនោះមានជិត 175 លាននាក់បានជា, ជិត 4,113,000 នាក់បានស្លាប់ និងជាង 13,032,000 នាក់ កំពុងព្យាបាល៕
ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
ដកស្រង់៖ បុត្រា