ក្រសួងសុខាភិបាល បានឱ្យដឹងថា កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ចំនួន 790 នាក់, អ្នកជាចំនួន 1,087 នាក់ និងអ្នកស្លាប់ចំនួន 22 នាក់បន្ថែមទៀត នៅក្នុងថ្ងៃទី 18 ខែកក្កដា ឆ្នាំ 2021។
គិតត្រឹមព្រឹក ថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2021 កម្ពុជា មានអ្នកឆ្លង COVID-19 សរុប 67,971 នាក់ ក្នុងនោះមាន អ្នកជាសះស្បើយ 60,017 នាក់ និង អ្នកស្លាប់ 1,128 នាក់ ខណៈអ្នកជំងឺកំពុងព្យាបាល មានចំនួនប្រហែល 7,000។
នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺ Covid-19 សរុបចំនួនជាង 191,229,700 នាក់ ត្រូវបានរកឃើញ ក្នុងនោះមានជាង 174,181,900 នាក់ បានជា, ជាង 4,105,820 នាក់ បានស្លាប់ និងជាង 12,941,970 នាក់ កំពុងព្យាបាល។
ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
ដកស្រង់៖ បុត្រា