ក្រសួងសុខាភិបាល បានឱ្យដឹងថា កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ចំនួន 836 នាក់, អ្នកជាចំនួន 928 នាក់ និងអ្នកស្លាប់ចំនួន 24 នាក់បន្ថែមទៀត នៅក្នុងថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2021។
គិតត្រឹមព្រឹក ថ្ងៃទី 17 ខែកក្កដា ឆ្នាំ 2021 កម្ពុជា មានអ្នកឆ្លងសរុប 66,336 នាក់ ក្នុងនោះមាន អ្នកជាសះស្បើយ 57,955 នាក់ និង អ្នកស្លាប់ 1,076 នាក់។
នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺ Covid-19 សរុបចំនួនជាង 190,310,300 នាក់ ត្រូវបានរកឃើញ ក្នុងនោះមានជាង 173,509,970 នាក់ បានជា, ជាង 4,092,030 នាក់ បានស្លាប់ និងជាង 12,708,360 នាក់ កំពុងព្យាបាល៕
ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
ដកស្រង់៖ បុត្រា