នាព្រឹកថ្ងៃទី 17 កក្កដា នេះ ក្រសួងសុខាភិបាល វៀតណាម បានឱ្យដឹងថា អ្នកផ្ទុកវីរុស COVID-19 ចំនួន 2,106 នាក់ ក្នុងនោះមាន 2,105 នាក់ ជាករណីឆ្លងក្នុងស្រុក ត្រូវបានរកឃើញ កាលពីម្សិលមិញ។
តួលេខអ្នកវិជ្ជមានថ្មីដែលត្រូវបានប្រកាសនៅព្រឹកនេះ ច្រើនជាងជិតទ្វេដង ធៀបនឹងថ្ងៃម្សិលមិញ ដែលមានតែជាង 1,438 នាក់។
ក្នុងចំណោមអ្នកវិជ្ជមានថ្មីខាងលើ មាន 1,769 នាក់ នៅទីក្រុង ហូជីមិញ, 124 នាក់ នៅខេត្ត ប៊ិញហ្សឿង ខណៈ 2 ករណីនៅរដ្ឋធានី ហាណូយ។ល។
ករណីឆ្លងថ្មីនេះ ធ្វើឱ្យតួលេខសរុបនៃអ្នកវិជ្ជមាន នៅទីក្រុង ហូជីមិញ កើនឡើងដល់ 25,682 នាក់ ខណៈ រដ្ឋធានី ហាណូយ កើនដល់ 572 នាក់។
មកដល់ព្រឹកនេះ វៀតណាម បានរកឃើញអ្នកវិជ្ជមាននឹង COVID-19 សរុប ចំនួនជាង 42,600 នាក់។ ខេត្តចំនួន 58 ក្នុងចំណោមខេត្តទាំង 63 របស់ប្រទេសនេះ ត្រូវបានរកឃើញថា មានករណីឆ្លងវីរុស៕
ប្រភព៖ ក្រសួងសុខាភិបាលវៀតណាម
ប្រែសម្រួល៖ បុត្រា