ក្រសួងសុខាភិបាល បានឱ្យដឹងថា កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ចំនួន 889 នាក់, អ្នកជាចំនួន 849 នាក់ និងអ្នកស្លាប់ចំនួន 27 នាក់បន្ថែមទៀត នៅក្នុងថ្ងៃទី 15 ខែកក្កដា ឆ្នាំ 2021។
គិតត្រឹមព្រឹក ថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2021 កម្ពុជា មានអ្នកឆ្លងសរុប 65,500 នាក់ ក្នុងនោះមាន អ្នកជាសះស្បើយ 57,027 នាក់ និង អ្នកស្លាប់ 1,052 នាក់។
នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺ Covid-19 សរុបចំនួនជាង 189,745,510 នាក់ ត្រូវបានរកឃើញ ក្នុងនោះមានជាង 173,162,320 នាក់ បានជា, ជាង 4,083,190 នាក់ បានស្លាប់ និងជាង 12,499,990 នាក់ កំពុងព្យាបាល។
ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
ដកស្រង់៖ បុត្រា