នាព្រឹកថ្ងៃទី 16 កក្កដានេះ ក្រសួងសុខាភិបាល វៀតណាម បានឱ្យដឹងថា ទើបរកឃើញអ្នកវិជ្ជមាននឹង COVID-19 ថ្មី ចំនួន 1,438 នាក់ បន្ថែមទៀត ក្នុងរយៈពេល 24 ម៉ោងនៃថ្ងៃទី 15 ខែកក្កដា។
ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំង 1,438 នាក់ខាងលើ គឺមាន 1,071 នាក់ នៅទី ក្រុងហូជីមិញ ខណៈនៅរដ្ឋធានី ហាណូយ មានត្រឹមតែ 3 ករណីប៉ុណ្ណោះ។ ទីក្រុង ហូជីមិញ មានអ្នកឆ្លង COVID-19 សរុបចំនួន 22,564 នាក់ ចំណែក រដ្ឋធានី ហាណូយ មានចំនួន 567 នាក់។
មកដល់បច្ចុប្បន្ន វៀតណាម បានរកឃើញអ្នកវិជ្ជមានសរុប ទូទាំងប្រទេស ចំនួន 38,675 នាក់ ក្នុងនោះមានជាង 20,000 នាក់កំពុងព្យាបាល, ជាង 200 នាក់ បានស្លាប់ និងជាង 8,000 នាក់ បានជាសះស្បើយ។
គិតមកដល់ព្រឹកនេះ វៀតណាម ចាក់វ៉ាក់សាំងជូនពលរដ្ឋបានចំនួន 4,185,623 ដូស ក្នុងនោះ ពលរដ្ឋដែលបានទទួលការចាក់វ៉ាក់សាំង 1 ដូស មានចំនួន 3,890,947 នាក់ និងអ្នកដែលបានចាក់រួចរាល់ មានចំនួន 294,6767 នាក់៕
ប្រភព៖ VNexpress
ប្រែសម្រួល៖ បុត្រា