ក្នុងអំឡុងថ្ងៃទី 14 ខែកក្កដា ឆ្នាំ 2021 ក្រសួងសុខាភិបាល កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ចំនួន 996 នាក់, អ្នកជាចំនួន 813 នាក់ និងអ្នកស្លាប់ចំនួន 39 នាក់បន្ថែមទៀត។
គិតត្រឹមព្រឹក ថ្ងៃទី 15 ខែកក្កដា ឆ្នាំ 2021 នេះ កម្ពុជា បានរកឃើញអ្នកវិជ្ជមាននៅទូទាំងប្រទេស សរុបចំនួន 64,611 នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន 1,025 នាក់ និងជាសះស្បើយចំនួន 56,178 នាក់ ខណៈអ្នកកំពុងទទួលការព្យាបាលមានចំនួនប្រហែល 7,000 នាក់។
នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃនេះ មានអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួនជាង 189,178,280 នាក់ ត្រូវបានរកឃើញ ក្នុងនោះមានជាង 4,074,550 នាក់ បានស្លាប់, ជាង 172,805,140 នាក់ បានជា និងជាង 12,298,584 នាក់ កំពុងព្យាបាល។
ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
ដកស្រង់៖ បុត្រា