ក្រសួងសុខាភិបាល បានឱ្យដឹងថា កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ចំនួន 915 នាក់, អ្នកជាចំនួន 876 នាក់ និងអ្នកស្លាប់ចំនួន 33 នាក់បន្ថែមទៀត នៅក្នុងថ្ងៃទី 13 ខែកក្កដា ឆ្នាំ 2021។
គិតត្រឹមព្រឹក ថ្ងៃទី 14 ខែកក្កដា ឆ្នាំ 2021 កម្ពុជា បានរកឃើញអ្នកវិជ្ជមានសរុប 63,615 នាក់, អ្នកជាសរុប 55,365 នាក់ និងស្លាប់សរុប 986 នាក់ និងជាង 7,000 នាក់ កំពុងទទួលការព្យាបាល។
នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺ Covid-19 សរុបចំនួនជាង 188,616,090 នាក់ ត្រូវបានរកឃើញ ក្នុងនោះមានជាង 172,435,940 នាក់ បានជា, ជាង 4,065,800 នាក់ បានស្លាប់ និងជាង 12,114,340 នាក់ កំពុងព្យាបាល។
ប្រទេសចំនួន 10 ដែលមានអ្នកស្លាប់ដោយសារ COVID-19 ច្រើនជាង 100,000 នាក់ រួមមាន សហរដ្ឋអាមេរិក, ប្រេស៊ីល, ឥណ្ឌា, ម៉ិកស៊ិក, ប៉េរូ។ល។
ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
ដកស្រង់៖ បុត្រា