នាព្រឹកថ្ងៃទី 13 ខែកក្កដា ឆ្នាំ 2021 នេះ ក្រសួងសុខាភិបាល បានឱ្យដឹងថា កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ចំនួន 830 នាក់, អ្នកជាចំនួន 1,012 នាក់ និងអ្នកស្លាប់ចំនួន 28 នាក់បន្ថែមទៀត នៅក្នុងថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2021។
ព័ត៌មានលម្អិតបន្ថែម សូមអានរបាយការណ៍សង្ខេប របស់ក្រសួងសុខាភិបាល ដែលមានដូចខាងក្រោម៖
នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺ Covid-19 សរុបចំនួនជាង 188,080,000 នាក់ ត្រូវបានរកឃើញ ក្នុងនោះមានជាង 172,013,000 នាក់ បានជា, ជាង 4,055,800 នាក់ បានស្លាប់ និងជាង 12,010,000 នាក់ កំពុងព្យាបាល។
ប្រទេសចំនួន 3 ដែលមានអ្នកជំងឺ COVID-19 ច្រើនជាង 10 លាននាក់ រួមមាន សហរដ្ឋអាមេរិក (34,766,404 នាក់), ឥណ្ឌា (30,904,734 នាក់) និង ប្រេស៊ីល (19,106,971 នាក់)៕
ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
ដកស្រង់៖ បុត្រា