ក្រសួងសុខាភិបាល នាថ្ងៃទី 7 កក្កដា ឆ្នាំ 2021 នេះ បានឱ្យដឹងថា «អ្នកបានឆ្លងវីរុសCovid-19 សរុប នៅ កម្ពុជា បានកើនដល់ជាង 57,000 នាក់» ក្នុងពេលដែលតួលេខនេះ បានកើនដល់ជាង 185,393,000 នាក់ នៅទូទាំងសកលលោក។
មកដល់បច្ចុប្បន្ន កម្ពុជា បានរកឃើញអ្នកឆ្លងវីរុសសរុបចំនួន 57,103 នាក់ ក្នុងនោះមានអ្នកស្លាប់សរុប 798 នាក់, អ្នកជាសះស្បើយសរុប 48,974 នាក់។ ក្នុងថ្ងៃទី 6 កក្កដា មានអ្នកជំងឺថ្មីចំនួន 981 នាក់ និង អ្នកស្លាប់ថ្មីចំនួន 19 នាក់។ ក្នុងចំណោមអ្នកវិជ្ជមានសរុប មានអ្នកជំងឺជិត 4,000 នាក់ ជាករណីនាំចូលពីបរទេស។
ដោយឡែក នៅទូទាំងសកលលោក បច្ចុប្បន្នបានរកឃើញអ្នកជំងឺCovid-19 សរុបចំនួន ជាង 185,393,000 នាក់, អ្នកស្លាប់ជាង 4,009,000 នាក់, អ្នកជាជិត 169,737,000 នាក់។ ក្នុងចំណោមអ្នកជំងឺសរុប មាន 11,647,503 នាក់ កំពុងប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត ព្រោះតែអាការធ្ងន់ធ្ងរ៕
ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
ដកស្រង់ និងប្រែសម្រួល៖ បុត្រា