ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី22 ខែមិថុនា ឆ្នាំ2021 នេះ បានឱ្យដឹងថា កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ចំនួន 678នាក់, អ្នកជាចំនួន 763នាក់ និងអ្នកស្លាប់ថ្មីចំនួន 18នាក់បន្ថែមទៀត នៅក្នុងថ្ងៃទី21 ខែមិថុនា ឆ្នាំ2021។
គិតមកដល់បច្ចុប្បន្ន កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 44.124នាក់ ក្នុងនោះមាន 459នាក់បានបាត់បង់ជីវិត, 38.766នាក់បានជា និងប្រមាណជា 4,899នាក់ កំពុងទទួលការព្យាបាល។ ព័ត៌មានបន្ថែម សូមអានរបាយការណ៍សង្ខេបខាងក្រោម។
នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺCovid-19 សរុបចំនួន 179,553,288នាក់ត្រូវបានរកឃើញ ក្នុងនោះមាន 164,259,162នាក់បានជា, 3,888,842នាក់បានស្លាប់ និង 11,405,284នាក់កំពុងព្យាបាល៕
ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
ដកស្រង់៖ បុត្រា