ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី21 ខែមិថុនា ឆ្នាំ2021 នេះ បានឱ្យដឹងថា កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ចំនួន 735នាក់, អ្នកជាចំនួន 514នាក់ និងអ្នកស្លាប់ថ្មីចំនួន 10នាក់បន្ថែមទៀត នៅក្នុងថ្ងៃទី20 ខែមិថុនា ឆ្នាំ2021។
គិតមកដល់បច្ចុប្បន្ន កម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 43,446នាក់ ក្នុងនោះមាន 441នាក់បានបាត់បង់ជីវិត,
38,003នាក់បានជា និងប្រមាណជា 4,700នាក់ កំពុងទទួលការព្យាបាល។ ព័ត៌មានបន្ថែម សូមអានរបាយការណ៍សង្ខេបខាងក្រោម។
នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺCovid-19 សរុបចំនួន 179,258,244នាក់ត្រូវបានរកឃើញ ក្នុងនោះមាន 163,826,590នាក់បានជា, 3,882,091នាក់បានស្លាប់ និង 11,549,563នាក់កំពុងព្យាបាល៕
ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
ដកស្រង់៖ បុត្រា